ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានយកអំណោយ ចុះសួរសុខទុក្ខគ្រួសារសព ដែលបានស្លាប់ក្នុងករណីភ្លើងឆេះផ្ទះយប់មិញនៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែតុលា ឆ្នាំ2021 ម៉ោង 1:09 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោក ហេង សោភ័ណរិទ្ធ លោក តេង ភីស៊ាន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោក ជួប បាន ប្រធានគណបក្សឃុំទឹកថ្លា និងក្រុមការងារ បានយកអំណោយឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សខេត្ត និងឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សខេត្ត ចុះសួរសុខទុក្ខគ្រួសារសព ដែលបានស្លាប់ក្នុងករណីភ្លើងឆេះផ្ទះ កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីសនុ ។

អំណោយក្នុងនោះរួមមាន៖
-ថវិកា ចំនួន ៩០០.០០០ រៀល
-អង្ករ ២ បាវ ៥០ គីឡូ
-តង់ ទំហំ ៣.៥ ម * ៦ ម ចំនួន ១
-ទឹកស៊ីអ៊ីវ ១ យួរ
-ម៉ាស់ ១ ប្រអប់
-ទឹកសុទ្ធ ៥ យួរ
-មី ១កេស
-មុង ១ កន្ទេល ២ ក្នើយ ២ ភួយ ២ ៕
(ដោយៈ សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម