នគរបាលស្រុកកំរៀងឃាត់ខ្លួនជនសង័្សយចំនួន ០៣នាក់ ពីបទរក្សាទុកថ្នាំញៀន.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:12 នាទី ល្ងាច

ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកគ្រឿងញៀនមួយករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិ កំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមការដឹកនាំផ្ទាល់ពីលោក វរសេនីយ៍ទោ វេ គឹមចត់ អធិការនគរ បាលស្រុកកំរៀង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន!
១-ឈ្មោះ គឹម ហៀង ហៅ ស្វិតភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង
២-ឈ្មោះ ចាន់ រិទ្ធី ហៅ បឹប ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្ត បាត់ដំបង
៣-ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ១៦ឆ្នាំ រស់ នៅភូមិតាក្រី ឃុំ តាក្រី ស្រុកកំរៀង ខេត្តបាត់ ដំ បង។

-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន ០៩ថង់ និងច្រកក្នុងបំពង់កំណាត់ទុយោចំនួន០១ កំណាត់បំពង់ទុយោសង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE(មិនទាន់ថ្លឹង)
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ដបកែច្នៃសម្រាប់ជក់គ្រឿងញៀននិងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ ការតាមនិតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម