ជនរងគ្រោះ ដែលបានអណ្តែតតាមទឹកបាន រកឃើញ ហើយ នៅក្បែរ ស្ពាន អាចម៍ មឹក ដោយ កម្លាំងចម្រុះ

ព័ត៌មានសង្គមថ្ងៃពុធ ទី25 ខែសីហា ឆ្នាំ2021 ម៉ោង 2:38 នាទី ល្ងាច

ខេត្តព្រះសីហនុៈ ក្រោយការបាត់ខ្លួនបុរសម្នាក់ នាល្ងាចថ្ងៃទី២៤សីហាកន្លងមកនៅចំនុច អូទី៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកទី២៥សីហាវេលាម៉ោងជាង១០ព្រឹកនេះ ត្រូវ​បានគេប្រទះឃើញហើយនៅក្នុងប្រលាយម្តុំចន្លោះស្ពានអាចម៏មឹក និង ស្ពានអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប៉ុន្តែគេនៅពុំទាន់ដឹងអត្តសញ្ញាណនៅឡើយទេ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅ ព្រឹក ថ្ងៃ ២៥ ខែសីហា ថាៈ បុរស ដែល បាន បាត់ ខ្លួន នៅក្នុង ជំនន់ ទឹក នៅ ក្រុងព្រះសីហនុ កាលពី យប់ ថ្ងៃទី ២៤ ខែសីហា បន្ទាប់ពី មាន ភ្លៀង ធ្លាក់ ដល់ កម្រិត ជិត ៣០០ មី លី ម៉ែត្រ ក្នុង រយៈពេល ខ្លី រួចមក បាន រកឃើញ ហើយ នៅក្បែរ ស្ពាន អាចម៍ មឹក ក្រោយពី បាន ប្រើ កម្លាំងចម្រុះ ជាច្រើន នាក់ ស្វែងរក ។ ទឹកបាន ស្រក អស់ ទៅវិញ អស់ហើយ នៅក្រោយពេល ភ្លៀង រាំង គឺ ក្រុងព្រះសីហនុ ពេលនេះ ដូច អត់ មានរឿង អី កើតឡើង ។ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង កាលពី ព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ថាៈ ជំនន់ ទឹកភ្លៀង លិច ក្រុងព្រះសីហនុ បាន ស្រក ទៅវិញ អស់ នៅ ម៉ោង ប្រមាណ ជា ១០ យប់ ថ្ងៃទី ២៤ ខែសីហា បន្ទាប់ពី ភ្លៀង ធ្លាក់ ចាប់ផ្តើម ចុះខ្សោយ ។

គួបញ្ជាក់ផងដែរថា ក្នុងកំឡុងឆ្នាំ២០១៩ ក្រុងព្រះសីហនុ បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោយពីរដ្ឋបាលខេត្តដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន បានធ្វើការស្តាប្រព័ន្ឋអូ ប្រ​លាយ រួចមកនៅឆ្នាំ២០២០ ក្រុងព្រះសីហនុ ពុំមានការជនលិចនោះទេ ទើបតែនៅចុង​រដូវ​វស្សាឆ្នាំ២០២១នេះ ស្រាប់តែមានការជនលិចសារជាថ្មី ដែលកំរិតជនលិចនេះ ប្រហាក់​ប្រហែ​លឆ្នាំ២០១៩ គឺកំរិតទឹកក្រោមតែ បន្តិចបន្តួចតែប៉ុណ្ណោះ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម