លោក សន កុសលអភិបាលរងក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៤០០.​០​០០រៀល(បួនរយពាន់រៀល)ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែមិថុនា ឆ្នាំ2021 ម៉ោង 6:55 នាទី ល្ងាច

 

ខេត្តព្រះសីហនុៈឯកឧត្តម គួច ចំរើនប្រធានគណៈកម្មាធិការសាខា កាក​បាទ​ក្រហមកម្ពុជា ខេត្តព្រះសីហនុសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅបំផុ​ត​ចំពោះ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងលោកស្រី ដែល​បានថវិកាចំនួន ៤០០.០០០រៀល(បួនរយពាន់រៀល)ជូន​សាខាកាក​បាទ​ក្រហមកម្ពុជាខេត្ត​ព្រះ​សី​ហនុក្នុងឱកាសខួបទី១៥៨​ទិវា​ពិភ​ព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ «ទាំង​អស់​គ្នា​រួម​ជាមួយ​កាក​បាទ​ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ»។

គណៈកិត្តិយស,គណៈកម្មាធិការ​សាខា កាកបាទក្រ​ហម​កម្ពុជា ខេត្ត​ព្រះ​សីហនុ សូមជូនពរជ័យ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងលោកស្រី បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍ កុំបីឃ្លៀង​ឃ្លាត​ឡើយ​។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខា​កាក​បាទក្រហមកម្ពុជាខេត្តព្រះសីហនុសូមអំពាវនាវ សម្តេច ឯក​ឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុ​រសជន មក​ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តា​ជួយឧបត្ថម្ភ​គាំទ្រ​ដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសី​ហនុ ដើម្បី​បន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់​របស់​សង្គមជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម