លោកព្រះ!!!បើតែយ៉ាងនេះកូនខ្មែរពិតជាវីវរហើយ សំណាងហើយសមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា បានគ្រឿងញៀនជិត​៤០គីឡូ​ក្រាមនៅក្រុងប៉ោយប៉ែត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែមិថុនា ឆ្នាំ2021 ម៉ោង 7:59 នាទី ល្ងាច

បន្ទាយមានជ័យៈគ្រឿងញៀនដ៏ច្រើនទៀតតហើយជិត៤០គីឡូក្រាម រួមជាមួយមនុស្ស៤នាក់ ត្រូវបានកម្លាំងជំនាញចុះបង្ក្រាបបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យធ្វើការបង្ក្រាប​បានកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត នេះបើ​យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ។

ជុំវិញករណីការចុះបង្ក្រាបទ្រង់ទ្រាយធំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នគរបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបផ្ទាល់ បាន​អោយ​ដឹង​ថា បន្ទាប់ពីធ្វើការស៊ើបអង្កេត តាមយុទ្ឋសាស្ត្របច្ចេកទេសជំនាញ ក្រោមការបញ្ជាផ្ទាល់ពី​លោក កំលាំងយើងបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបុរស់ដែលសមត្តកិច្ចមិនទាន់​បង្ហាញ​អត្តសញ្ញាណដោយរឹបអូសគ្រឿងញៀនប្រមាណជិត៤០គីឡូក្រាមដែលជាប្រភេទគ្រឿងញៀនម្ស៉ៅក្រាមសថ្លាហៅមេតំហ្វេតាមីនហៅខេទឹកកក។បន្ទាប់មក បានដឹកនាំកម្លាំង​ស្រាវជ្រាវ​បង្ក្រាបនៅចំណុចភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលជាផ្ទៈមុខសញ្ញាឈ្មួញគ្រឿងញៀន​បាន​បង្ក្រាបឃាត់ខ្លួនស្រី២នាក់ទៀត។ ហើយប្រតិបត្តិការនេះត្រូវបានបន្តស្រាវជ្រាវរកមេខ្លោង​ឈ្មួញធំបានបន្តស្រាវជ្រាវចុះមកពិនិត្យទីតាំងសង្ស័យនៅសង្កាត់.ក្រុងប៉ោយប៉ែតដែលចុះប្រតិបត្តិការបង្ក្រាបរយៈពេល១ថ្ងៃបង្ក្រាបឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤នាក់ស្រី២នាក់និងគ្រឿងញៀនប្រមាណជិត៤០គីឡូក្រាម។

          បច្ចុប្បន្នជនសង្ស័យ៤នាក់ស្រី២នាក់រួមជាមួយគ្រឿងញៀនជិត៤០គីឡូក្រាម ត្រូវបាន​បញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៏ទៅតាមនិតិវិធីច្បាប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម