សូមប្រយ័ត្ន ស្ទិលថ្មី មិនមែនបើកឡានដើរទិញគោទេ គឺ បើកឡានដើរលួចគោ ម្យ៉ាងដែរ ...!!!!!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 8:57 នាទី ល្ងាច

ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០២នាក់ក្នុងចំណោមប័ក្សពួកគ្នា០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល ចុះប្រតិបត្តិការឃាត់ខ្លួនជាប់ពាក់ព័ន្ធក្នុងករណីអំពើលួច(សត្វគោ)។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនទៅលើជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង ០០និង១៥នាទី ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ក្រោយទទួលបានបណ្តឹងពីជនរងគ្រោៈឈ្មោះ ផាន់ សុខុម ភេទប្រុស អាយុ ៤៨ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន
១.ឈ្មោះ មឿន ថា ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិកូប ឃុំអំពិលប្រាំដើម ស្រុកបវេល
២.ឈ្មោះ ចុង រ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល រួមជាមួយវត្ថុតាងសត្វគោមេ ពណ៌ស ចំនួន០៤ក្បាល និងរថយន្ត ម៉ាកនីសាន់ចាស់ មានទ្រុងពណ៌ទឹកប៊ិចសំរាប់ដឹកគោចំនួន០១គ្រឿងផងដែរ។

ក្រោយពេលឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ខាងលើបានសារភាពថា ពួកគេទាំងពីរនាក់ក្នុងចំណោមប័ក្សពួកម្នាក់ទៀតដែលបានគេចខ្លួន ធ្លាប់បានធ្វើសកម្មភាពលួចសត្វគោនៅក្នុងភូមិសាស្ត្រខាងលើបានចំនួន០២លើកមកហើយ ដោយលើកទី០១នៅថ្ងៃទី០៥ ខែឧសភា ២០២១ បានសត្វគោពីរក្បាល និងបានយកទៅលក់នៅខេត្តបន្ទាយមានជ័យ លើកទី០២នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១បានសត្វគោចំនួន២ក្បាលថែមទៀត ហើយត្រូវបានម្ចាស់ដឹងខ្លួនទាន់ រាយការណ៍អោយសមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួន និងបានអោយទៅនាំយកសត្វគោ០២ក្បាលដែលយកទៅលក់នៅខេត្តបន្ទាយមានជ័យត្រឡប់មកវិញផងដែរ។



បច្ចុប្បន្ន វត្ថុតាងសត្វគោចំនួន០៤ក្បាលត្រូវបានសមត្ថកិច្ចប្រគល់អោយទៅម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមនិតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម