លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយ មាន ទឹកអាកុល របាំងការពារមុខ ស្រោមដៃពេទ្យ ដបសំរាប់បាញ់អាកុល ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែឩសភា ឆ្នាំ2021 ម៉ោង 8:02 នាទី ល្ងាច

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយ មានដូចជា ទឹកអាកុល របាំងការពារមុខ ស្រោមដៃពេទ្យ ដបសំរាប់បាញ់អាកុល ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាតំរូវការចាំបាច់បន្ទាន់សំរាប់ប្រើប្រាស់ ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។ ជំនួយនេះត្រូវបានប្រគល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
តំណាងមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួមចែករំលែកអំណោយ ជូនដល់មន្ទីរពេទ្យពេលនេះ និងបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូនក្រុមគ្រូពេទ្យ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូនរួមមាន៖

- ទឹកអាកុល ចំនួន30កាន ស្មើនឹង900លីត្រ
- របាំងការពារមុខ ចំនួន200របាំង
- ស្រោមដៃពេទ្យ ចំនួន5កេះ ស្មើនឹងប្រអប់50ប្រអប់
- ដបសំរាប់បាញ់អាកុល ចំនួន20ដប៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម