បន្ទាប់ពីខ្យល់កន្ត្រាក់បណ្តាលឲ្យដួល ដើមពោធិ៍អ្នកតាក្រហម ក ឥលូវត្រូវបានអាជ្ញាធរដឡើងវិញហើយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 4:16 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ ដើមពោធិ៍អ្នកតាក្រហម ក ចម្ងាយ៧០ម៉ែត្រ ពីពោធិ៍ទុំ និងមានអាយុកាលដំណាលគ្នា(ក្នុងអក្សរសិល្បិ៍ខ្មែរ រឿងទុំ ទាវ) ត្រូវខ្យល់បោកបក់ដួលតលំកាលពីយប់ម៉ិញ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ក្រោយពីថ្វាយភ្លេងពិណពាទ្យ០៦បទ បានស្ទូចដាំឡើងវិញរួចហើយ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២១នេះ ។


នេះបើតាមការបញ្ជាក់ពីលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ នាយប់ថ្ងៃដដែលនេះ ខណៈមានការចែករំលែកព័ត៍មានជាបន្តបន្ទាប់ ដោយយល់ច្រលំថា ដើមពោធិ៍ដែលដួលនោះ ជាដើមពោធិ៍ស្នេហាទុំទាវ ។
លោកបន្តថា ភ្លាមៗក្រោយដួលរលំ ក្រោមការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពិសេសក្រោមការដាក់ចេញចំណាត់ការទាំងយប់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចាត់ឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ធ្វើការស្ទូចលើកដើម្បីរៀបចំដាំឡើងវិញ និងធ្វេីការកែសម្រួលបន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះផងដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ ភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្ត្រាក់ជាប់ៗគ្នាធ្វើឱ្យដើមឈើ ដំណាំ និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានដួលរលំ និងប៉ើងដំបូល រងការខូចខាតជាដំណំ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម