ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ និងជីតាម្នាក់ពុលផ្សិតបណ្តាលឲ្យសន្លប់បាត់ស្មារតី នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 10:19 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤.០៥.២០២១ វេលាម៉ោង១៧:៣០នាទី នៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីពុលផ្សិត០១កើតឡើង បណ្តាលអោយ ប្រជាពលរដ្ឋចំនួន នាក់។

.ឈ្មោះ ប៉ាន នី ភេទប្រុស អាយុ៤៨ឆ្នាំមានទីលំនៅដូចកន្លែងកើតហេតុ បណ្តាលអោយសន្លប់ពុំទាន់ដឹងខ្លួន។

.ឈ្មោះហ៊រ មួយលៀង ភេទស្រី អាយុ០៥ឆ្នាំ(ត្រូវជាចៅ)បណ្តាលអោយក្អូតចង្អោរ។«មូលហេតុឈ្មោះប៉ាន នី បានទៅដកផ្សិតនៅក្នុងព្រៃមកឆាហូបទើបបណ្តាលអោយពុលតែម្តង»

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅបន្ទប់ព្យាបាលឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម