សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកថ្នាំញៀនដោយខុសច្បាប់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 6:39 នាទី ល្ងាច

(ខេត្តបាត់ដំបង) កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្នុង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរធ្វើឡើងនៅវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិកំពង់សំបួរ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់-

-ឈ្មោះ សឿត ចន្ធី ហៅ វី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

-ឈ្មោះ លី សារី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០២ ថង់ ទម្ងន់ ,៩៣ក្រាមទាំងសំបក

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-ម៉ូតូចំនួន០១គ្រឿង

និងសម្ភារៈសម្រាប់ប្រើប្រាស់ច្រកថ្នាំញៀនមួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ថ្ងៃនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម