លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក និងសមាគមជំនួយមនុស្សធម៌កម្ពុជា-ចិន.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 1:32 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក និងសមាគមជំនួយមនុស្សធម៌កម្ពុជា-ចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីបំរើឱ្យការងារការពារ បង្ការជំងឺឆ្លងកូវីដ- ១៩ នៅខេត្តព្រះសីហនុ ។ 

អំណោយទាំងនោះរួមមាន៖
១.ក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក ឧបត្ថម្ភម៉ាស់ ១០,០០០ ស្រោមដៃពេទ្យ ៥,០០០គូរ អាល់កុល ៥កាន អង្ករ ២,០០០គីឡូក្រាម ទឹកបរិសុទ្ធ ១០០កេស និងមី ២០កេស។
២.សមាគមជំនួយមនុស្សធម៌កម្ពុជា-ចិន ឧបត្ថម្ភអាល់កុល ចំនួន ១០០កាន ស្រោមដៃពេទ្យចំនួន ៥,០០០គូរ និងវែនតាពេទ្យចំនួន ២០០ ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជំនួសមុខឱ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក និងសមាគមជំនួយមនុស្សធម៌កម្ពុជា-ចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីបំរើឱ្យការងារការពារ បង្ការជំងឺឆ្លងកូវីដ- ១៩ នៅខេត្តព្រះសីហនុ សកម្មភាពនេះជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

លោកស្រី សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន និងក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានជោគជ័យ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម