លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ផ្សារទំនើប ដារុនហ្វា (ផ្សារដំរី៥) និងសប្បុរសជន (យុវជន១៥៧) សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមិីនា ឆ្នាំ2021 ម៉ោង 2:03 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ផ្សារទំនើប ដារុនហ្វា (ផ្សារដំរី៥) និងលោកសំ សុខលន់ និងភរិយា សប្បុរសជន (យុវជន១៥៧) ជូនដល់់រដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។ 

អំណោយរួមមាន÷
១.ម៉ាសចំនួន ១២០.០០០ ម៉ាស
២.ទឹកបរិសុទ្ធចំនួន ១០០ កេស
៣.ថវិកាចំនួន ៥.០០០.០០០ រៀល

ក្នុងឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះផ្សារទំនើប ដារុនហ្វា (ផ្សារដំរី៥) ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១០០.០០០ ម៉ាស និងលោកសំ សុខលន់ និងភរិយា សប្បុរសជន (យុវជន១៥៧) ដែលបានឧបត្ថម្ភម៉ាស់ចំនួន ២០.០០០ ម៉ាស ទឹកបរិសុទ្ធចំនួន១០០កេស និងថវិកាមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បំរើឱ្យការងារការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា និងមានបងប្អូនសប្បុរសជនរបស់យើងបន្តជួយឧបត្ថមគាំទ្រជាសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុជាបន្តទៀត ដើម្បីបំរើឱ្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុទទួលបានជោគជ័យ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម