លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បាន ត្រៀមប្រមូលផ្តុំគ្នាជិះកង់ ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់រួចហើយ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:27 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១០កុម្ភៈ២០២១នេះ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បាន ត្រៀមប្រមូលផ្តុំគ្នាជិះកង់ ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរ ព្រឹត្តិការណ៍ នៃក្តីស្រលាញ់ ដែលត្រូវរៀបចំឡើងនៅខេត្តព្រះសីហនុ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ចុងសប្តាហ៍នេះ នឹងអាចមានសមាជិក ក្រុមកង់មនុស្សធម៌ របស់លោក ជាច្រើននាក់ចូលរួមផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម