ឆ្នាំនេះបុណ្យមាឃបូជាប្រព្រឹត្តិទៅតាមធម្មតា ប៉ុន្តែកាត់បន្ថយអ្នកចូលរួម ដោយសារវិបត្តិកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែមករា ឆ្នាំ2021 ម៉ោង 4:12 នាទី ល្ងាច

ស្រុកពញាឮ៖ឆ្នាំនេះគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានរៀបចំបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យប្រព្រឹត្តិទៅធម្មតា ប៉ុន្តែកាត់បន្ថយ ដោយកំណត់និមន្ត ព្រះសង្ឃចូលរួមត្រឹមតែ៨០អង្គ និងពុទ្ធបរិសទ័ចូលរួម ប្រមាណជាង ៥០០នាក់ប៉ុណ្ណោះ។

photo_2021-01-28_16-09-49

ការកំណត់អ្នកចូលរួមនេះ ដើម្បីឆ្លើយតបគោលការណ៍ របស់រាជរដ្ឋាភិបាល និងវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាលសំដៅការពារទប់ស្កាត់ ការឆ្លងរាតត្បាតជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍។
ការប្រារព្ធពិធីបុណ្យមាឃបូជា គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតីយ ភ្នំព្រះរាជទ្រព្យស្តិតនៅ ស្រុកពញាឮ ខេត្តកណ្តាលគឺនៅ ថ្ងៃព្រហស្បត៍ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០១នេះ។

photo_2021-01-28_12-34-23
ពិធីដ៍ឧត្តុង្គឧត្តម បែបព្រះពុទ្ធសាសនា នេះបានប្រព្រឹត្តិធ្វើឡើង ក្រោមព្រះរាជវត្តមាន និងវត្តមានចូលរួមដ៍ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចព្រះវនរត្ន័ ណយច្រឹកព្រះសង្ឃនាយករងទី២ ,លោកជំទាវកិត្តិសង្ហហបណ្ឌិត ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច រួមទាំងវត្តមាន ឯកអគ្គរដ្ឋទូត នានា មានសាធារណរដ្ឋឥណ្ឌា,វៀតណាម,មីយ៉ាន់ម៉ា, ថៃឡង់ និងតំណាងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។

photo_2021-01-28_12-34-22
ក្នុងនោះដែរសង្កេតឃើញវត្តមាន ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល ខេត្តកណ្តាល ឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
ពិធីបុណ្យមាឃបូជា បានប្រព្រឹត្តិទៅតាមកម្មវិធី ដែលបានគ្រោងទុក ជាបន្តបន្ទាប់តាមបែបព្រះពុទ្ធសាសនាដោយរៀបចំដង្ហែរមាឃបូជា និមន្តព្រះសង្ឃចំរើន ព្រះបរិត្ត នមសក្ការ ព្រះរតនត្រយ័ សម្តែងធម្មទេសនា ពិធីប្រកាសមាឃបូជា ប្រគេនទេយ្យទាននិងរាប់បាត្រព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

photo_2021-01-28_16-09-40
គួរបញ្ជាក់ថា៖ «បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នា ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្ត សក រាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ព្រះពុទ្ធសាសនា មិនត្រឹម តែ បាន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានរួមចំណែក យ៉ាង សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង»៕

photo_2021-01-28_12-34-19

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម