ប្រធានមន្ទីព័ត៌មាន ដាស់តឿន មន្ត្រី របស់ខ្លួនបង្កើនសមត្ថភាពជំនាញ បន្ថែម ទៀតដើម្បីប្រសិទ្ធការងារ ទោះបីស្តិតក្នុងស្ថានភាព កូវីដ-១៩ ក៍ដោយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែមករា ឆ្នាំ2021 ម៉ោង 11:34 នាទី ល្ងាច

 

ខេត្តកណ្តាល ៖ឯកឧត្តម ចាប វន្នី ទីប្រឹក្សា ក្រសួង ព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានដាស់តឿនអោយមន្ត្រី គ្រប់ផ្នែក គ្រប់ថ្នាក់ បង្កើនសមត្ថភាព ជំនាញរបស់ខ្លួន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា បន្ថែម ទៀត ដើម្បីប្រសិទ្ធការងារ ទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ក៍ដោយ ។

photo_2021-01-18_23-23-32


ឯកឧត្តម ប្រធាន មន្ទីរ ជំរុញបែបនេះ ក្នុងឱកាស បើក កិច្ចប្រជុំ វាយ តម្លៃ វឌ្ឍនភាព ការងារ ខែមករា ឆ្នាំ២០២១ របស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅវេលាព្រឹកថ្ងៃទី១៩មករានេះ។
ក្នុងកិច្ចប្រជុំ នោះឯកឧត្តម ប្រធាន
មន្ទីរព័ត៌មានខេត្ត បានវាយ តម្លៃខ្ពស់ចំពោះ លទ្ធផលការងាររបស់មន្ត្រីរបស់ខ្លួនកន្លងមកនេះ ដែលយកស្មារតីរបស់ខ្លួន ខិតខំ ប្រឹងប្រែង បំពេញ ការងារ ដោយឈរលើគោលការណ៍ «ធ្វើ ការជាក្រុម»សំរេចបានលទ្ធផលគួរអោយកត់សំគាល់។

photo_2021-01-18_23-23-43
ចំពោះរបៀបវារៈក្នុងកិច្ចប្រជុំ នាពេលនេះ រួមមាន៖
១-ពិនិត្យនិងពិភាក្សាសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២០។
២-ពិនិត្យនិងពិភាក្សាការរៀបចំពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២០។
៣-របាយការណ៍ របស់អនុគណៈកម្មការសោតទស្សន៍។
៤-របាយការណ៍ ក្រុមការងារតាមដាននិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
៥-របាយការណ៍គណៈកម្មការផលិតនិងផ្សព្វផ្សាយព័ត៌មាន។

photo_2021-01-18_23-23-39
គួររបញ្ជាក់ថា៖ ចំពោះលទ្ធផលការងារ ក្នុងខែ មករា ឆ្នាំ ២០២១ របស់មន្ទីព័ត៌មាន ខេត្តកណ្តាល សំរេចផលិតព័ត៌មានបាន៣០៤អត្ថបទ ផ្សព្វផ្សាយ តាមរយៈ ទូរទស្សន៍ជាតិនិងឯកជន បានចំនួន៤១៧អត្ថបទនិងរូបភាព និងផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសប៊ុក ផេក ទាំង៣រួមមាន៖ ផេកហ្វេសប៊ុករដ្ឋបាល ខេត្តកណ្តាល មន្ទីរ ព័ត៌មាន ខេត្តកណ្តាល និងព័ត៌មានខេត្តកណ្តាល សរុបចំនួន៨៤៩អត្ថបទនិងរូបភាព៕

photo_2021-01-18_23-24-07

photo_2021-01-18_23-32-50

photo_2021-01-18_23-23-51


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម