សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែមករា ឆ្នាំ2021 ម៉ោង 6:32 នាទី ល្ងាច

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០នេះ ឯកឧត្ដម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការខេត្ត ក្រុមការងារលេខាធិកាដ្ឋាន ក្រុង ស្រុក ទាំង០៨ ដែលបានធ្វើឡើងនៅសាលប្រជុំទីស្នាក់ការ ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលបូកសរុបប្រចាំឆ្នាំ២០២០ រួចមក អង្គប្រជុំបានពិនិត្យពិភាក្សាដើម្បីរៀបចំផែនការអនុវត្តបន្តនៅឆ្នាំ២០២១។

IMG_20210116_160557_434

ឯកឧត្តម ហេង ពិទូ បានធ្វើការកោតសរសើរចំពោះសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលតែងតែសហការផ្តួចផ្តើមរៀបចំកម្មវិធីជាច្រើន ដូចជាការងារសង្គម ការងារមនុស្សធម៌ ការងារអប់រំ កីឡា ការមនុស្សធម៌ ការងារអនាម៏យ បរិស្ថាន និងការងារផ្សេងៗទៀតជាច្រើនផងដែរ ជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងអង្គការមហាជនមួយដែលមានសារសំខាន់ ដែលមិនប្រកាន់ពូជសាសន៍ផងដែរ។

IMG_20210116_160604_468

ឯកឧត្តម ក៏បានថ្លែងអំណគុណផងចំពោះ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក ខេត្ត ក្រុង ស្រុក ដែល បានលះបង់ពេលវេលាធនធានផ្ទាល់ខ្លួនចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម ក្នុងនោះឯកឧត្តមក៏បានធ្វើការសំណូមពរ បន្តក្នុងការចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យបានជាប់ជានិច្ច ត្រូវពាក់ម៉ាស នឹងមានទឹកអាកល់ឬជែលលាងដៃ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕

1_3

2_2


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម