យុវជនកម្ពុជាគួរទាញយកផលប្រយោជន៍ឲ្យស្រស្រាក់សស្រាំ ពីបច្ចេកវិទ្យារីកចម្រើន

បច្ចេកវិទ្យាថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 10:04 នាទី ព្រឹក

 

ក្នុងអំឡុង​ពេល​បច្ចេកវិទ្យានៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន មាន​មនុស្ស​ជា​ច្រើន​បាន​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ ។ មនុស្សជាច្រើន​បាន​ចាប់ផ្ដើម​អាជីវកម្មរបស់​ខ្លួន ហើយ​ភាគច្រើន​ផ្ដោត​លើ​បច្ចេកវិទ្យា ស្របពេលដែលសក្ដានុពលបច្ចេកវិទ្យា​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ ។

 

សហគ្រិនម្នាក់បាននិយាយថា ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ​មាន​ភាព​ងាយស្រួល​ជាង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ផ្សេង​ៗ​ក្រៅពី​បច្ចេកវិទ្យា ព្រោះ​អាជីវកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា មិន​ត្រូវការ​ដើមទុន​ច្រើន និង​មិន​ត្រូវការ​ធនធាន​ច្រើន​សម្រាប់​ដំណើរការ​ដំបូង​នោះ​ទេ ។

ការ​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​បច្ចេកវិទ្យា មិន​ទាមទារ​ទុន​សម្រាប់​ទិញ​សម្ភារ​ច្រើន​ដូច​ការ​វិនិយោគ​ផ្សេង​ៗ​ទេ តែ​យើង​ត្រូវការ​បុគ្គលិក​ដែល​មាន​ជំនាញ និង​សមត្ថភាព​លើ​វិស័យ​មួយ​នេះ ។

ស្ថិតក្នុងសម័យទំនើបភាវូបនីយកម្ម យុវជនកម្ពុជា ទាំងសិស្ស និស្សិត គួរ​សិក្សាស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យាឲ្យបានខ្លាំង និង​ទូលំទូលាយ ដោយឡែកកុំព្យូទ័រ ដើម្បី​ចែករំលែក​ចំណេះដឹងឲ្យបាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ធនធានមនុស្ស​ថ្មី បើ​ទោះបីជា​ពួក​គេ​មិន​បាន​រៀន​ដល់​ថ្នាក់ឧត្តម​ក៏​ដោយ ​បច្ចេកវិទ្យា​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម ការងារណាក៏ពឹងផ្អែកលើជំនាញវិជ្ជាជីវៈ ហើយ​បើសិនជា​ចំណេះដឹង​បច្ចេកវិទ្យា​កាន់តែ​ខ្លាំង អំពើ​ពុក​រលួយ​នានា​នៅ​ក្នុង​សង្គម ក៏​នឹង​កាត់​បន្ថយ​បាន​មួយ​ចំណែកផង​ដែរ ៕

 ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម