យ៉ាងម៉េចហើយ សង្គ្រាមកម្មវិធី Tik Tok ?

បច្ចេកវិទ្យាថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 2:59 នាទី ល្ងាច

កម្មវិធីកម្សាន្ត ដែលកំពុងល្បី គឺ TikTok នៅពេលនេះ បាននិងកំពុងតែដំណើរការដូចធម្មតានៅក្នុងសហរដ្ឋអាមេរិក បើទោះបីជាកម្មវិធីមួយ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួង​​ពាណិជ្ជកម្ម​របស់សហរដ្ឋអាមេរិកបានប្រកាសពន្យារពេលក្នុងការបិទកម្មវិធី TikTok ដល់យប់ថ្ងៃទី ១២ វិច្ឆិកា ។

ក្រសួងពាណិជ្ជអាមេរិក បានស្មើដល់តុលាការឱ្យបិទកម្មវិធី TikTok ចេញពី App Store និង Play Store សហរដ្ឋ អាមេ​រិក ប៉ុន្តែក្រោយមកបានប្រកាសពន្យារពេល ហើយមកដល់ពេលនេះ កម្មវិធី TikTok នៅតែអាចដំណើរការបានដូចធម្មតា។

ដំណឹងនេះចាត់ទុកថាជាដំណឹងដ៏ល្អមួយសម្រាប់អ្នកនិយម និងកំពុងប្រើប្រាស់កម្មវិធី TikTok ប្រមាណជា ១០០លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។

មុននេះ លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋ បានចោទកម្មវិធី TikTok ថាបានលួចទិន្នន័យអ្នកប្រើប្រាស់បញ្ជូនទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ព្រមទាំងទុកផ្លូវពីរឲ្យ TikTok ដោយទី១ លក់អាជីវកម្មនៅសហរដ្ឋអាមេរិកឱ្យក្រុមហ៊ុនអាមេរិក និងទី២ ដើរចេញពីសហរដ្ឋអាមេរិក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម