ឡានដឹកកម្មករ-កម្មការិនី បុករថយន្ត បណ្ដាលឱ្យរងរបួសកម្មករកម្មការិនី ធ្ងន់ស្រាល ២៦នាក់ នៅស្រុកបសេដ្ឋ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែកក្កដា ឆ្នាំ2024 ម៉ោង 4:34 នាទី ល្ងាច

កំពង់ស្ពឺ ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើឡានដឹកកម្មករ-កម្មការិនី បុករថយន្ត បណ្ដាលឱ្យរងរបួសកម្មករកម្មការិនី ធ្ងន់ស្រាល ២៦នាក់ នៅស្រុកបសេដ្ឋងនៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ មានរថយន្តដឹកកម្មករ រោងចក្រ ០១គ្រឿងម៉ាក Hyundai Mighty ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បានបើកបរដឹកកម្មករពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACTYON ពណ៏ស សេរីឆ្នាំ២០១៧ ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (យោងតាមការសាកសួរពីកម្មករគឺ រថយន្ត SSONG YONG ACTYON បើករេចុះ រេឡើង រួចមកបុករថយន្តដឹកកម្មករតែម្តង)

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានបណ្តាលឲ្យរងរបួសមនុស្សសរុប២៦នាក់ ខូចខាត រថយន្តស្ទេីទាំងស្រុង ៖
- របួសមនុស្សធ្ងន់ចំនួន ៦នាក់
- របួសស្រាល ២០នាក់
បច្ចុប្បន្នកម្មករ កម្មការិនី ដែលរងរបួសត្រូវបានសមត្ថកិច្ចអាជ្ញាធរបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋនិងគ្លីនិកឯកជន (ដៃគូ បសស) ៕

ដេាយ​ចិត្រ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម