បុរសម្នាក់ត្រូវបានម៉ូតូបុកស្លាប់នៅនឹងកន្លែងកើតហេតុខណៈកំពុងដើរឆ្លងផ្លូវ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែកក្កដា ឆ្នាំ2024 ម៉ោង 12:56 នាទី ល្ងាច

បុរសម្នាក់ត្រូវបានម៉ូតូបុកស្លាប់នៅនឹងកន្លែងកើតហេតុខណៈកំពុងដើរឆ្លងផ្លូវ

(ខេត្តព្រះសីហនុ)
«ស្រុកព្រៃនប់» : ករណីគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុកអ្នកថ្មើរជើង) នៅឃុំរាម ស្រុកព្រៃនប់ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨.០៧.២០២៤ វេលាម៉ោង ០៥:០០នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

    សមត្ថកិច្ចបានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយ ម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។

     លុះមកដល់ចំណុចខាងលើ បានបុកអ្នកថ្មើរជើង០១នាក់ កំពុងដើរឆ្លងផ្លូវពីកើតទៅលិច អ្នកថ្មើរជើងឈ្មោះ ស៊ុយ គឹមថេត ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកពីចំហៀងខ្លួនខាងឆ្វេងតែម្ដង ។

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយ អ្នកថ្មើរជើង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

   បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូមិនស្គាល់ម៉ាក ត្រូវបានអ្នកបើកបរម៉ូតូលើកម៉ូតូបើកបរគេចចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម