ស្រ្តីជនជាតិថៃម្នាក់ បន្ទាប់ពីលោតចេញតាមបង្អួច រត់គេចខ្លួនពីបន្ទប់ក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរសង្គ្រោះ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែកក្កដា ឆ្នាំ2024 ម៉ោង 10:31 នាទី ព្រឹក

ស្រ្តីជនជាតិថៃម្នាក់ បន្ទាប់ពីលោតចេញតាមបង្អួច រត់គេចខ្លួនពីបន្ទប់ក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរសង្គ្រោះ.!

« ខេត្តព្រះសីហនុ »
ក្រុងព្រះសីហនុ : «ព័ត៌មានបឋម»ស្ត្រីជនជាតិថៃម្នាក់ លោតរត់គេចចេញពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងម្តុំរង្វង់មូលត្រីដូហ្វីន សង្កាត់៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៤នេះ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរមានសមត្ថកិច្ចបានជួយអន្តរាគមន៍ប្រើរគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះមកដល់ដីវិញ ដោយសុវត្ថិភាព ដោយប្រើររថយន្តស្ទួចដងវែងឡើងជួយចាប់យកស្ត្រីជនជាតិថៃខាងលើចុះមកវិញ ។

ជុំវិញមូលហេតុនៃការរត់គេចចេញពីទីតាំងខាងលើនេះសមត្ថកិច្ចពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយជាបឋមសង្គ្រោះមនុស្ស និង ចាំសួរនាំស្រាវជ្រាវនៅតាមក្រោយជាបន្តទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម