បុណ្យផ្កាប្រាក់មហាសាមគ្គី និងរាប់បាទព្រះសង្ឃ១៣៦ អង្គនៅវត្តគិរីជុំចំការខ្នុរ ក្រុងសិរីសោភ័ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងវត្តខ្មែរទាំង ៩ នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌា_នេប៉ាល់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ2024 ម៉ោង 9:28 នាទី ល្ងាច

បុណ្យផ្កាប្រាក់មហាសាមគ្គី និងរាប់បាទព្រះសង្ឃ១៣៦ អង្គនៅវត្តគិរីជុំចំការខ្នុរ ក្រុងសិរីសោភ័ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងវត្តខ្មែរទាំង ៩ នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌា_នេប៉ាល់

បន្ទាយមានជ័យ ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ និងព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ជាព្រះចៅអធិការវត្តខ្មែរទាំង ៩ នៅដែនដីពុទ្ធភូមិឥណ្ឌា_នេប៉ាល់ បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបានចូលរួមនិមន្តពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទីជិត ទីឆ្ងាយ ចំណុះជើងវត្ត លោកតាជីលោកយាយជី ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលស្ថិតនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរ៍ អាទិត្យ ទី ៦-៧ខែកក្កដា ឆ្នាំ២០២៤

បច្ច័យដែលទទួលបានពីពុទ្ធបរិស័ទចំណុះជើងវត្តទីជិតទីឆ្ងាយបានសរុបទាំងអស់ លុយខ្មែរបាន ១៦ លាន រៀល លុយដុល្លារបាន ៤៧៩ ដុល្លារ លុយបាត ៦៨៨០ បាត បច្ច័យដែលទទួលបានទាំងអស់គឺត្រូវយកទៅកសាងព្រះវិហារនិងវត្តអារាមដែលស្ថិតនៅ វត្តខ្មែរទាំង ៩ នៅដែនដីពុទ្ធភូមិឥណ្ឌា- នេប៉ាល់ ដែលមានព្រះនាមព្រះចៅអធិការ ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ព្រះអង្គក៏បានថ្លែងអំណរគុណទៅដល់ពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមជួយឧបត្ថម្ភឬចូលបច្ច័យក្នុងការកសាងព្រះវិហារតិចឬច្រើនក្ដី ក៏ជាសទ្ធាដល់ជ្រះថ្លាបំផុតសម្រាប់ពុទ្ធបរិស័ទទាំងអស់តែងតែជួយក្នុងការឧបត្ថម្ភនិងកសាងព្រះវិហារដែលជាសមិទ្ធផលនានា។សម្រាប់ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ទាំងនេះហើយគឺជាកម្លាំងសាមគ្គីនិងមហាសាមគ្គីសម្រាប់កសាងពេលព្រះវិហារនានាដែលជាទានរបស់ញាតិញោមទាំងអស់ ដូច្នេះហើយក្នុងនាមយើងជាអ្នកគោរពស្រឡាញ់ នៅវិស័យពុទ្ធសាសនាគឺបានមកពីការការឧបត្ថម្ភនិងបរិច្ចាកចាប់មគ្គផល កុសលផលបុណ្យគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់បុណ្យផ្កាប្រាក់មហាសាមគ្គី ក៏មានការរាប់បាទពីពុទ្ធបរិស័ទចំណុះជើងវត្តទីចិត្តទីឆ្ងាយ លោកតាជីយាយជី ក៏បានដាក់បាទដែរមានព្រះអង្គចំនួន ១៣៦ អង្គ ផងដែរ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម