ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:58 នាទី ល្ងាច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលរងរបួសក្នុងពេលបំពេញការងារ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម