បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុល ទៅបុករថយន្តឆ្លងផ្លូវចូលចាក់សាំង អ្នកបើកម៉ូតូរងរបួសធ្ងន់…..

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:49 នាទី ល្ងាច

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុល ទៅបុករថយន្តឆ្លងផ្លូវចូលចាក់សាំង អ្នកបើកម៉ូតូរងរបួសធ្ងន់…..

ខេត្តព្រះសីហនុ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុករថយន្ត ចំផ្ពល់កាងមុខ ខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលអោយបោកដួលអូសជិត១០មែត្រ សន្លប់ស្តូកស្ដឹងរងរបួលធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ តាមរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង១០នាទី រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចការាស់សាំងPTTឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ។

យោងតាមប្រភព ពីកន្លែងកើតហេតុបានប្រាប់អង្គភាពសារព័ត៌មានSN.TVយើងអោយដឹងថា៖ មុនពេលកើតហេតុ បានឃើញរថយន្តម៉ាកលុចសុីសRX400tពណ៌សរពាក់ស្លាកលេខភ្នំពេញ2BO-9455 បើកដោយបុរសម្នាក់ទិសដៅឆ្លងផ្លូវចូលចាក់សាំង ឆ្លងជិតដល់ផ្លូវចូលការាស់សាំង ក៍មានម៉ូតូទ្រីមសង់023ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនគួរសមទិសដៅពិលិចទៅកើត ក៍ជ្រុលទៅបុកររថយន្តចំថ្ពាល់កាងមុខខាងស្ដាំ បណ្ដាលបោកដួលអូសជិត១០មែត្រសន្លប់ស្ដូកស្ដឹងនិងម៉ូតូខូចខាតបន្តិចបន្តួច ចំណែករថយន្តរងការខូចខាតធ្លាក់កាងមុខមួយជុំទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមកដល់ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម