ឯកត្តមម៉ាង សុីណេត ត្រូវតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជំនួសឯកឧត្តមគួច ចំរើន.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ2024 ម៉ោង 2:31 នាទី ល្ងាច

ឯកត្តមម៉ាង សុីណេត ត្រូវតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជំនួសឯកឧត្តមគួច ចំរើន.!

ខេត្តព្រះសីហនុ៖ ឯឧត្តមម៉ាង សុី ណេត អភិបាលខេត្តព្រះសីហនុ ត្រូវបានប្រកាសមុខតំណែងជាប្រធានបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជំនួសឯកឧត្តមគួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

ពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និង ជាប្រធានក្រុមការរងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសហីនុ និង ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំងគណៈកម្មការកណ្តាល ។


ស្ថិតក្នុងឱកាសនេះ ឯកឧត្តម សោម សឿន បានលើកឡើងថា មន្ត្រីមិនមែនជាចៅហ្វាយប្រជាជននោះទេ ដូច្នេះមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសីលធម៌ បម្រើរាស្ត្រចេញពីបេះដូង ប្រកបដោយសុជីវធម៍ ជៀសវាងភាពអសកម្មនានា និងបំពានលើគោលការណ៍ដឹកនាំរបស់គណបក្ស ផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ជាតិ និងប្រជាជន សំដៅបង្កើនការជឿទុកចិត្តការគោរពស្រឡាញ់ និងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាយើងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងបច្ចុប្បន្ន និងអនាគតយូរអង្វែង។

ឯកឧត្តម សោម សឿន បានជំរុញឱ្យក្ដាប់សភាពការណ៍ល្អ ជុំវិញសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គមជារួមនៃខេត្តកណ្ដាល និងតាមបណ្ដាក្រុងស្រុកនានា ត្រូវបានគ្រប់គ្រងល្អ។ រដ្ឋបាលខេត្ត ក្រុង ស្រុក ទាំងឃុំ សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានម៉ត់ចត់ជាប្រចាំឱ្យសាកសមនឹងការជឿទុកចិត្តដ៏មោះមុតរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

ឯកឧត្តម សោម សឿន ក៏បានជំរុញដល់រដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្កទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជាពិសេសសកម្មភាពក្មេងទំនើងគ្រប់រូបភាពស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នាពេលកន្លងទៅ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម