កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ២នាក់ឃាត់ខ្លួនយកទៅសួរនាំ……

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ2024 ម៉ោង 1:11 នាទី ល្ងាច

កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ២នាក់ឃាត់ខ្លួនយកទៅសួរនាំ……

  ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ បានចុះល្បាតតាមភូមិសាស្រ្ត ស្មុគស្មាញ ក្នុងមូលដ្ឋាន ស្ថិតនៅចំណុចក្រុម១១ ភូមិ០៣ សង្កាត់០៣ វេលាម៉ោង១២និង១០នាទីយប់ឈនចូលថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ ក៏បានឃើញបុរស២នាក់ សង្ស័យក៍ហៅសួរនាំរួចឆែក ក៍ប្រទះឃើញម្ស៉ៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់សង្ស័យថាជាគ្រឿងញៀន ក៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកអធិការដ្ឋាននគរបាលក្រុង។ 

ជនសង្ស័យទី១ មានឈ្មោះ សៅ កុសលភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ភូមិ០១ សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណើត : ភូមិឪកញ្ញាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង
ជនសង្ស័យទី២ មានឈ្មោះ ជួប សុវណ្ណសំណាង ភេទប្រុស ឆ្នាំកំណេីត ១៩៩៩ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន : ភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ថែម និង ចាត់ការតាមនិតិវិធីបន្ត។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម