ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឨវាទចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកព្រៃនុប.

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែកក្កដា ឆ្នាំ2024 ម៉ោង 9:42 នាទី ល្ងាច

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឨវាទចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកព្រៃនុប.


ខេត្តព្រះសីហនុ: ឯកឧត្តម ម៉ាង ស៊ីណេត ស្នេីរអោយបងប្អូនប្រជាកសិករផ្តល់ព៌ត័មានអោយទាន់ពេលវេលាទៅមន្ទីរពាក់ពន្ធណាមួយជាពិសេស ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមាន លោក នេន ចំរេីន ជាប្រធានស្រាប់ងាយស្រួលខាងមន្ទីរចាត់អោយក្រុមន្ត្រីចុះមកធ្វេីការណែនាំក្នុងការប្រេីប្រាស់ ថ្នាំឫក៏ជីក្នុងការទប់ស្កាត់កុំអោយមានសត្វល្អិតចង្រៃមកបំផ្លិចបំផ្លាញ់ផលដំណាំបងប្អូនប្រជាកសិករ.។
        ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងឱកាសដឹកនាំមន្ត្រីក្រោមឨវាទចុះសួរសុខទុក្ខប្រ
ជាពលរដ្ឋនៅ ក្នុងឃុំចំនួន 2 នៃស្រុកព្រៃនប់ គឺឃុំសំរុងនិងឃុំទឹកល្អក់ កាលពីព្រឹកថ្ងៃ១កេីត ខែអាសាឍ ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃសៅរ៍ទី៦ ខែកក្កដា ឆ្នាំ២០២៤ ដោយក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ាង សុីណេត ក៏បានចុះមេីលការដាំដុះដំំណាំតាមបែបធម្មជាតិរបស់បងប្អូនកសិករតាមផ្ទះមួយចំនួនរួមមាន: ដំណាំត្រសក់ សណ្តែកគួរ ស្អំ ដំណាំស្ពៃ និងការចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករផងដែរ.។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តក៏បានណែនាំប្រជាកសិករអោយយកចិត្តទុកដាក់ប្រុងប្រយត្ន័ក្នុងការបង្កបង្កេីនផលដំណាំ ជៀសវាងការប្រេីប្រាស់ដាក់ជីខុសបច្ចេកទេសណាមួយធ្វេីអោយប៉ះពាល់ដល់សុខភាព ខាតបង់ពេលវេលានិងប្រាក់កាសជាដេីម.ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានស្នេីរអោយបងប្អូនប្រជាកសិករផ្តល់ព៌ត័មានអោយទាន់ពេលវេលាទៅមន្ទីរពាក់ពន្ធណាមួយក្នុងការជ្រេីសរេីសថ្នាំគីមីយកមកប្រេីប្រាស់ក្នុងការបង្កបង្កេីនផលស្រូវ ដេីម្បីអោយត្រូវជំនាញ់ ជាពិសេស ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានលោក នេន ចំរេីនជាប្រធានស្រាប់ងាយស្រួលខាងមន្ទីរចាត់អោយក្រុមន្ត្រីចុះមកធ្វេីការណែនាំក្នុងការប្រេីប្រាស់ ថ្នាំឫក៏ជីក្នុងការទប់ស្កាត់កុំអោយមានសត្វល្អិតចង្រៃមកបំផ្លិចបំផ្លាញ់ផលដំណាំបងប្អូនប្រជាកសិករ.

ជាចុងក្រោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនគណ:អភិបាល
ខេត្តព្រះសីហនុ ក៏បាននាំយកថវិការរបស់រដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មួយចំនួនទៅចែកជូនបងប្អូនប្រជាកសិករ និងផ្តាំផ្ញេីការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលផងដែរ.


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម