បុរសអ្នកនេសាទម្នាក់ដែលចេញពីផ្ទះថាទៅឆ្លុះក្តាមថ្មពេលយប់ រួចបាត់ខ្លួនតាំងពីយប់ថ្ងៃ២មករា....ក្រោយមកបានរកឃើញ នៅល្ងាចថ្ងៃ៣មករា.. លើផ្លូវរថភ្លើង...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែមករា ឆ្នាំ2023 ម៉ោង 1:15 នាទី ព្រឹក

ស្រុកព្រៃនប់៖ បុរសអ្នកនេសាទម្នាក់ដែលចេញពីផ្ទះថាទៅឆ្លុះក្តាមថ្មពេលយប់ រួចបាត់ខ្លួនតាំងពីយប់ថ្ងៃ២មករា២០២៣នោះ បច្ចុប្បន្នបានស្លាប់ហើយ ក្រោយអ្នកភូមិនិងក្រុមគ្រួសារដើរស្វែងរក និងប្រទះឃើញសាកសព នៅល្ងាចថ្ងៃ៣មករា២០២៣នេះ លើផ្លូវរថភ្លើង។

 ប្រភពពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ក្រោយបាត់ដំណឹង ក្រុមគ្រួសារបានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាននិងព្យាយាមស្វែងរកតាមកន្លែងដែលជនរងគ្រោះធ្លាប់ទៅឆ្លុះក្តាមថ្ម តែមិនប្រទះឃើញទេ ក្រោយមកក្មេងឃ្វាលគោប្រទះឃើញបុរសរងគ្រោះស្លាប់នៅផ្លូវរថភ្លើង (រថភ្លើងកិនដាច់ជើង)។ បើតាមសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយរថភ្លើងកិនដាច់ជើងមែន ដោយគ្មានអ្នកដឹងភ្លាមៗដើម្បីជួយសង្គ្រោះ ទើបបណ្តាលឲ្យស្លាប់ ។

  ជនរងគ្រោះនិងគ្រួសារមានទីលំនៅ ភូមិកំពង់ចិនឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម