សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម គាំទ្រដោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុរៀបចំសិក្ខាសាលាបញ្រ្ជាប ចំណេះដឹងផ្លូវច្បាប់ដល់ពាណិជ្ជករក្នុងខេត្តបានយល់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី26 ខែមិថុនា ឆ្នាំ2022 ម៉ោង 1:24 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ក្នុងការ ផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅក្នុងខេត្តព្រះសីហនុ
ដែលមានសភាពាណិជ្ជកម្មខេត្តបានយល់ដឹងកាន់តែទូលំទូលាយ ដើម្បីអោយអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ។ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជានាព្រឹកថ្ងៃទី ២៤ ខែមិនាឆ្នាំ ២០២២ ពីនៅសណ្ឋាគារឃ្វីនកូ។
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានឲ្យដឹងថាសិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញ
ប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និង ធុរកិច្ច។
សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជាការឆ្លើយតបវិជ្ជមានដល់ការជម្រុញលើកទឹកចិត្តដល់ពាណិជ្ជករ អាជីវករ ត្រូវស្វែងយល់ស៊ីជម្រៅ និងគោរពប្រតិបត្តិដោយតម្លាភាព ដើម្បីបញ្ចៀសហា
នីភ័យនានាដែលអាចនឹងពាក់ព័ន្ធដល់អាជីវកម្មទាំងឡាយរបស់ខ្លួន។
ហើយថ្ងៃនេះនឹងទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកបមុខរបរទទួលបានប្រកបដោយតម្លាភាព ការប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។
នៅក្នុងឱកាសនោះឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីឱ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្មបានយល់ដឹងឱ្យបានទូលំទូលាយអំពីច្បាប់ ក្នុងការយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីកចម្រើន និងជៀសវាងមានហានិភ័យក្នុង បទប្បញ្ញត្តិច្បាប់ផ្សេងៗ។
មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។
ឯកឧត្តមបានបន្ថែមថា ដោយយោងតាមសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បន្ទាប់ពី ច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះហើយទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិមកវិនិយោគផ្ទាល់ដល់ខេត្ត ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម