ចំណុច រង្វង់មូលសហរាជមុខបីកំពុងចាប់ផ្តើមដំណើរការអ៊ួតកៅស៊ូAC ថ្នាក់ដឹកនាំខេត្តរំពឹងទុកថា ក្រោយអ៊ួតចប់សព្វគ្រប់ និងជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ កាន់តែមានសុវត្ថិភាពល្អ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:54 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍ ថា ការចុះមកពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្ចង់មូលសហរាជមុខបីនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ របស់យើងឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត នៅពេលសាងសង់រួចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេង កម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃ សមុទ្របានថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។ រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ ខាង មុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម