ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបត្ថម្ភថ្មមិច៥,០០០ម៉ែត្រគូបបន្ថែមសម្រាប់ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតជួសជុសផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែឩសភា ឆ្នាំ2022 ម៉ោង 6:27 នាទី ល្ងាច

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបត្ថម្ភថ្មមិក៥,០០០ម៉ែត្រគូបបន្ថែមសម្រាប់ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតជួយជួសជុសផ្លូវសម្រួលជូនតាមតម្រូវការចាំាបាច់របស់ប្រជាពលរដ្ឋប្រើប្រាស់ ថ្មមិចនេះត្រូវបានឧបត្ថម្ភ នាឱកាសដែលឯកឧត្តមបានអញ្ជើញមកសម្ភោធអគារសិក្សា១ខ្នង៦បន្ទាប់ និងសមទ្ធិផលផ្សេងៗ នៅថ្ងៃព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាអូរឬស្សីក្រោម ក្នុងសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ផ្លូវក្នុងក្រុង និងផ្លូវលំ មួយចំនួនធំត្រូវបានរងការខូចខាតដោយសារទឹកជំនន់ ហើយផ្លូវមួយចំនួនត្រូវបានរដ្ឋបាលក្រុងជួសជុលកែលម្អឡើងវិញដោយផ្លូវខ្លះចាក់បេតុង ក្រាលថ្មមិច និងជួសជុលកៀរកិនបង្ហាប់។ ដោយឡែកថ្មមិចដែលជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាឡៃ ចំនួន២០,០០០ម៉ែត្រគូប សំរាប់ឲ្យរដ្ឋបាលក្រុងប៉ោយប៉ែតជួលជុលផ្លូវចាក់ថ្មមិចសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរយកទៅប្រើប្រាស់រហូតមកទល់នឹងបច្ចុប្បន្ននេះ អស់ចំនួន១៧,៦០០ម៉ែត្រគូប ក្នុងនោះជួសជុលផ្លូវចាក់ថ្មមិច ១.សង្កាត់ប៉ោយប៉ែត បាន៤១ខ្សែ អស់ថ្មមិច៤,៦៩២ម៉ែត្រគូប ២. សង្កាត់ផ្សារកណ្តាល ៥៧ខ្សែ អស់ថ្មមិច៣,៩៥៩ម៉ែត្រគូប, ៣.សង្កាត់និមិត្ត ៤៧ខែ្ស អស់ថ្មមិច៤,១២១ម៉ែត្រគូប ៤.សង្កាត់អូរឬស្សី ១១ខ្សែ អស់ថ្មមិច ២,៧៩៨ម៉ែត្រគូប និង៥.សង្កាត់អូរជ្រៅ ១៨ផ្លូវ អស់ថ្មមិច២,០៣០ម៉ែត្រគូប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ជម្រុញឲ្យអាជ្ញាធរត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ត្រូវឆ្លើយតបឲ្យខាងតែបាននូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្រៅពីតម្រូវការផ្លូវថ្នល់ ត្រូវមានភាពស្មោះត្រង់បំរើប្រជាពលរដ្ឋ និងបំរើសេវាកម្មរដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា និងធ្វើឲ្យអស់ពីលទ្ធភាព៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម