សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែមេសា ឆ្នាំ2022 ម៉ោង 4:39 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង ២១និង២០នាទី កម្លាំងមន្ទីប្រឆាំងគ្រឿងញៀន(ក៥)បានសហការជាមួយការការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុដោយមានការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ធ បានចុះបង្រ្កាបករណី១លេីកបានឃាត់ជនសង្ស័យចំនួន ៤នាក់ នៅចំណុច កាសុីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

១-ឈ្មោះ JIA BIN ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ

វត្ថុតាងដកហូតរួមមាន:

-ម្សៅក្រាមក្នុងកញ្ចប់ពណ៌លឿង រូបតាកាប៉ោង សង្ស័យជាសារធាតុញៀន អិចស្តាសុី(MDMA)ចំនួន៥០ កញ្ជប់ ទម្ងន់=៦៤៣,២៩ ក្រាម

-ទូរសព្ទ័ដៃ I PHONE 13 Pro Max ពណ៏ផ្ទៃមេឃ

២-ឈ្មោះ LIU YAN ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ/សញ្ជាតិ ចិន មុខរបរ មិនពិតប្រាកដ

៣-ឈ្មោះ WANG LING ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិ/សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ

វត្ថុតាងដកហូតរួមមាន :

-ម្សៅកាហ្វេជាសារធាតុញៀនប្រភេទ អុិចស្តាសុី ( MDMA)ចំនួន០៥កញ្ចប់ ទម្ងន់=៧៧,៤០ក្រាម

-ម្សៅកញ្ចប់ពណ៏ចំរះជាសារធាតុញៀនប្រភេទ អុិចស្តាសុី(MDMA)ចំនួន០៤ កញ្ចប់ ទម្ងន់=២០,៩៤ ក្រាម

-កញ្ឆាក្រៀមទម្ងន់=៤,២៨ ក្រាម

-បារីមូលកញ្ឆា ទម្ងន់=១,៨៣ក្រាម

-លិខិតឆ្លងដែនចំនួន០៥ក្បាល

-ប័ណ្ណកាងារជនបរទេសមួយចំនួន

-I Pad ចំនួន០១ គ្រឿង ពណ៏ទឹកប្រាក់

-នាឡិការដៃចំនួន០១គ្រឿង

-លោហះធាតុពណ៏ទង់ដែងចំនួន០១វង់(ចិញ្ជៀន)

-លោហះធាតុពណ៏ទឹកប្រាក់ចំនួន០១ វង់(ចិញ្ជៀន)

-លោហះធាតុពណ៏ទង់ដែងចំនួន០៣ខ្សែរ (ខ្សែរក)

-ទូរស័ព្ទដៃចំនួន ០៤គ្រឿង(ម៉ាក I phone 13 Pro Max ពណ៏ ខៀវ, HUAWEI ពណ៏ផ្កាឈូក ,I Phone 13 Mini ពណ៏ផ្កាឈូក ,I Phone 12 ពណ៏ទឹកប្រាក់)

-ប្រាក់ដុល្លាចំនួន ១០៦០ ដុល្លាអាមេរិច

-ប្រាក់បាត ចំនួន៤១០០ បាត

-ប្រាក់ចិន ចំនួន៧០០យ័ន

៤-ឈ្មោះ CUI YONG HENG ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ/សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ

វត្ថុតាងដកហូតរួមមាន : 

-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់= ៤,០៦ ក្រាម

-ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក I Phone 12 Pro Max ពណ៏ ស

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងសាកសួរនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីធ្វើនីតិវិធីបន្ដ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម