អាជ្ញាធរ កំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យធ្វេីដំណេីរកំសាន្តមកកាន់តែច្រើនឡើង.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែមិីនា ឆ្នាំ2022 ម៉ោង 8:16 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ គួច ចន្ថា អនុប្រធានក្រុមការងារផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រជាប្រធានសមាគម ពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍ផ្លូវទឹក។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍អំពីគោលបំណងសំខាន់របស់រដ្ឋបាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យធ្វេីដំណេីរកំសាន្តមកខេត្តព្រះសីហនុកាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍តាមកោះនានាក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ាទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្ម ដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។

ជុំវិញទិសដៅនិងផែនការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ផ្លូវទឹកក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឲ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឲ្យទីផ្សារទេសចរណ៍ក្នុងខេត្តព្រះសីហនុកាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាល តាមរយៈការខិតខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋទូទាំងប្រទេស៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម