រដ្ឋបាលក្រុងព្រះសីហនុអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ ដើម្បីឈានរក្សាបាននូវនិរន្តភាព.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែធ្នូ ឆ្នាំ2021 ម៉ោង 9:06 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ប្រព័ន្ធលូនិង ប្រព័ន្ធចម្រុះទឹកកខ្វក់ គឺជាគោលដៅយ៉ាងសំខាន់ដែលមនុស្សគ្រប់រូបត្រូវតែចូលរួមការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ។

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២៣ធ្នូរនេះលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថាការ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹងអំពី តម្រូវការ គុណប្រយោជន៍ ភាពចាំបាច់នៃប្រព័ន្ធលូនិង ប្រព័ន្ធចម្រុះទឹកកខ្វក់លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា កម្មវិធីអប់រំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹងអំពី តម្រូវការ គុណប្រយោជន៍ ភាពចាំបាច់នៃប្រព័ន្ធលូនិង ប្រព័ន្ធចម្រុះទឹកកខ្វដោយជម្រុញការចូលរួមរបស់ប្រជាជនទូទៅឱ្យបានទូលំទូលាយបំផុតក្នុងការប្រើប្រាស់និងថែរក្សាបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ដោយយកចិត្តទុកដាក់ ព្រោះនេះជាកត្តាចម្បងសម្រាប់ការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ។លោកបន្តថាក្រុងព្រះសីហនុ កន្លងមកយើងក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា ប្រឡាយ និងបណ្តាញលូ ត្រូវបានកកស្ទះដោយសារសំណល់ប្លាស្ទិកដែលបានបោះចោលពាសវាលពាសកាល ការកកស្ទះបណ្តាញលូដោយសារការចាក់សំណល់ផ្ទះបាយចូល និងការភ្ជាប់បណ្តាញលូដែលខុសបច្ចេកទេសដែលនាំឲ្យទឹកកខ្វក់ហូរចូលទឹកសមុទ្រជាដើម។ ដូចនេះហើយ ការអប់រំផ្សព្វផ្សាយនៅថ្ងៃនេះ និងអាចជាទិសដៅបំផុសការចូលរួមរបស់ប្រជាជនទូទៅក្នុងកិច្ចការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម