អាសូរណាស់.! យុវជនពីរនាក់បានស្លាប់នៅនឹងកន្លែង ដោយសាររថយន្តបុកម៉ូតូ នៅខេត្តកំពត.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែធ្នូ ឆ្នាំ2021 ម៉ោង 10:39 នាទី ព្រឹក

 

កំពត៖ យុវជនចំនួន ២នាក់ បានបាត់បង់ជីវិតដោយសាររថយន្តមួយគ្រឿងបុកម៉ូតូពេលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា នៅយប់រំលងអធ្រាត្រថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។

នគរបាលចរាចរស្រុកអង្គរជ័យ បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ អែន មេសា អាយុ ២៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងឈ្មោះ សុំ ស៊ីនឿន អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-១៣ រវាងរថយន្ត និងម៉ូតូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។

មុនហេតុការណ៍កើតឡើង គេឃើញយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាកូរ៉ូឡាមួយគ្រឿង បានបើកមកពីទិសខាងជើងដោយល្បឿនយ៉ាងលឿន រួចបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះខ្ទាតដេកដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ដោយឃើញស្ថានភាពបែបនេះ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្ករនៅនឹងកន្លែងកើតហេតុ។ 

ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចក៏បានប្រគល់សពយុវជនទាំងពីរនាក់ ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2Y-2192 និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1W-8594 ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម