កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះពន្យល់អប់រំ ដល់បងប្អូនសាធារណៈជន អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវជាប់សាលាសង្កាត់លេខ២.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែធ្នូ ឆ្នាំ2021 ម៉ោង 4:00 នាទី ល្ងាច

 

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះពន្យល់អប់រំ ដល់បងប្អូនសាធារណៈជន អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវជាប់សាលាសង្កាត់លេខ២(ផ្លូវមិត្តភាព ឬផ្លូវលេខ៨០០) ឡើងទៅវត្តលើ ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ផ្លូវលេខ៨០១) ឲ្យអនុវត្តន៍តាមផ្លាកបញ្ជាចរាចរណ៍ ក្រោយអាជ្ញាធរដាក់ផ្លាកបញ្ជាចរាចរណ៍«ហាមបត់ឆ្វេង»នៅចំណុចផ្លូវនោះ ទាំងពេលបត់ឡើងទៅលើ និងទាំងចុះផ្លូវចំណោតមកក្រោម។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ឲ្យដឹងបន្ថែមថា វិធានការនេះធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចផ្លូវបត់ឡើង ចុះនេះ ដែលកន្លងមកឃើញកើតមានជាបន្តបន្ទាប់។ ជាជំហានដំបូងនគរបាលចរាចរណ៍ អនុវត្តន៍ការអប់រំណែនាំ បង្ហាញពីផ្លាកបញ្ជាចរាចរណ៍ជូនដល់អ្នកបើកបរយានយន្តផ្សេងៗជ្រាប និងតម្រូវឲ្យអនុវត្តន៍តាមផ្លាកសញ្ញានេះជាដាច់ខាត់ ហើយនៅជំហានបន្ទាប់ ក្រោយការអប់រំណែនាំមួយរយៈខ្លី នគរបាលចរាចរណ៍ និងការធ្វើផាកពិនយ័តាមច្បាប់ចរាចរណ៍។

សូមបញ្ជាក់ជូនជ្រាបថា៖

១-បើសិនជាបងប្អូនអ្នកធ្វើដំណើរចុះពីវត្តលើផ្លូវលេខ៨០១ មកមិនអាចបត់ឆ្វេងបានទេ គឺត្រូវបត់ស្តាំ មកតាមទិសសាលាសង្កាត់លេខ២។

២-បើបងប្អូនប្រជាពលរដ្ឋធ្វើដំណើឡើងពីទិសផ្លូវសង្កាត់លេខ២(ផ្លូវមិត្តភាព ឬផ្លូវលេខ៨០០) ចង់ឆ្ពោះទៅវត្តលើ ក៍មិនអនុញ្ញាតឲ្យបត់ឆ្វេងឡើងបានដែរ គឺត្រូវវាងរកផ្លូវស្រប ដើម្បីបត់ស្តាំបាន ទើបអនុញាត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម