បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:19 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការ ដ្ឋាន នគរបាល ស្រុក ព្រៃនប់ ដឹកនាំបញ្ជារផ្ទាល់ដោយ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គី បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង ១៣និង ០០នាទី នៅចំណុចក្នុង ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ មើត ហាម៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ មានទីលំនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ប៉េង នឿន ភេទប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរជាងធ្វើឈើ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន ១២ កញ្ចប់ (ធំ០៣ និងតូច០៩)
-ថ្នាំគ្រាប់ពណ៍ក្រហមចំនួន ០១គ្រាប់កន្លះ -ជញ្ជីងថ្លឹងចំនួន ០១
-កាំភ្លើងកែរច្នៃចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម