ខេត្តព្រះសីហនុ៖ រឺម៉កកង់បីរបស់ក្រុមហ៊ុនដឹកអីវ៉ាន់ឈ្នោះ ZT0 រងកាខូចខាត់ពីមុខខាងឆ្វេរងយ៉ាងដំណំ រីឯអ្នកបើកបររងរបួសក្បាលនិងជើង បន្ទាប់ពី បានប៉ះគ្នាជាមួយរថយន្ត កូរ៉េ នាវេលា ម៉ោង៧:៥០ នៅថ្ងៃពី១៦ ខែតុលា ឆ្នាំ២០២១ តាមបណ្តោយផ្លូវអូពី ត្រង់ចំណុចផ្លូវឡើងទៅតូតាល់ឃ្លាំងលើ នៅភូមិ៥ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់បណ្តាញសារព័ត៌មានថា មុនកើតហេតគេឃើញ ម៉ូតូកង់បីបើកចុះពីចំណោតយ៉ាងលឿនតាមបណ្តាយផ្លូវលេខ (៨២១) ចុះមកពីប្រេងឥន្ទន:តូតាល់ឃ្លាំងលើ មកដល់ត្រង់ចំណុចកើកហេតុ បានបុកជាមួយរថយន្ដម៉ាក់កូរ៉េដែលបើតាមផ្លូវមិត្តភាព មកពីសាលាក្រុងឆ្ពោះទៅផ្សាលើ ភ្លាមភ្លាមនោះអ្នកបើករថយន្តកូរ៉េក៏បានបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។
ក្រោយពីកើតហេតុសន្សល់ទុកនៅតែម៉ូតូកង់បីដែលបះជើងកណ្ដាលទ្រូងផ្លូវតែម្តង រីឯម្ចាស់កង់បីដែលរងរបួសត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅសំរាកជាព្យាបាល ៕