នៅចាំ Nokia 3310 បានទេ? វានឹងត្រលប់មកទីផ្សារម្តងទៀត ជាមួយការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ

បច្ចេកវិទ្យាថ្ងៃសុក្រ ទី24 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 5:54 នាទី ល្ងាច

បរទេស៖ ច្បាស់ណាស់ថា គ្រប់គ្នាប្រាកដជាស្គាល់ទូរស័ព្ទម៉ាក Nokia ស៊េរី 3310 ដែលធ្លាប់ត្រូវបានគេនិយមប្រើកាលពីជាង១០ឆ្នាំមុន ហើយអ្នកទាំងអស់គ្នាក៏ប្រាកដជាពេញចិត្តនឹងគុណភាពរបស់វាណាស់ដែរ។

ជាក់ស្តែងបច្ចេកវិទ្យាកាន់តែទំនើបពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ Nokia 3310 ក៏នឹងវិវឌ្ឍន៍ខ្លួនឲ្យស្របទៅតាមសម័យកាលផងដែរ ប៉ុន្តែពួកគេនឹងរក្សា Nokia 3310 ឲ្យស្ថិតនៅក្នុងទម្រង់រូបរាងដដែល។

បើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទដៃដែលធន់នឹងភាពបាក់បែកមួយនេះ នឹងត្រូវបានដាក់លក់ដំណាលគ្នាជាមួយទូរស័ព្ទប្រភេទថ្មីផ្សេងទៀតរបស់ Nokia ឈ្មោះថា Nokia 6 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ចុងក្រោយបង្អស់នៅថ្ងៃទី ២៦កុម្ភៈ ខាងមុខនេះ។

សេចក្តីរាយការណ៍នោះក៏បានបង្ហាញដែរថា Nokia 6 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២៦០ ដុល្លារ។ លើសពីនេះ ម៉ូដែលទូរស័ព្ទផ្សេងៗទៀតរបស់​ Nokia ដូចជា Nokia 5 និង Nokia 3 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២០៩ដុល្លារ និង ១៥៦ដុល្លារប៉ុណ្ណោះ។

តើអ្នកឆ្ងល់ទេថា ទូរស័ព្ទដៃដែលអ្នកធ្លាប់ចូលចិត្ត និងត្រូវបានវិវឌ្ឍថ្មីនេះមានតម្លៃប៉ុន្មានដែរ? គឺវានឹងមានតម្លៃប្រហែល ៦១ដុល្លារប៉ុណ្ណោះ។

អ្នកគាំទ្រ Nokia 3310 ម្នាក់បាននិយាយបែបកំប្លែងថា “ខ្ញុំនឹងទិញទូរស័ព្ទ Nokia 3310ថ្មីនេះ ហើយខ្ញុំនឹងប្រើវាជាឧបករណ៍ដើម្បីការពារខ្លួន។ មានន័យថា ប៉ះទង្គិចខ្លាំងយ៉ាងណា នៅតែអាចប្រើវាសម្រាប់តេបានដដែល”៕

នៅខណៈពេលដែលមិត្តអ្នកអានកំពុងរង់ចាំការមកដល់ នៃទូរស័ព្ទប្រភេទថ្មីនេះ សូមរីករាយជាមួយរូបភាពកំប្លែងmeme ទាំងនេះសិន៖

ប្រភព khmerload


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ