ធារី ចន្ថាប៊ីន និងសង្សារ Sweet ខ្លាំង (មានវីដេអូ)

កីឡាថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 12:25 នាទី ព្រឹក

ថៃ៖ ការផ្លាស់ពីក្លិបភ្នំពេញក្រោន ទៅលេងក្នុងលីកប្រទេសថៃ ហាក់បីដូចជាកាប់កប និងជោគជ័យសមគួរក្នុងជំហានដំបូង សម្រាប់ខ្សែបំរើកូនកាត់ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន ដែលបច្ចុប្បន្នលេងឲ្យក្លិប Krabi FC។

កាលពីប៉ុន្មានថ្ងៃមុន ធារី ត្រូវបានគេលើកជាកីឡាករល្អក្នុងការប្រកួត បន្ទាប់ពីរូបគេ បានជួយឲ្យក្លិប Krabi FC យកឈ្នះក្នុងការប្រកួត ទទួលបាន៣ពិន្ទុក្នុងលីក កន្លងទៅនេះ។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍នឹងជីវិតស្នេហារបស់ ធារី វិញម្តង យើងឃើញថាទំនាក់ទំនងរបស់ធារី និងសង្សារ ក៏មិនខុសគ្នាកាលពីពេលដែលពួកគេរស់នៅកម្ពុជាប៉ុន្មានដែរ ដោយជាក់ស្តែងថ្មីៗនេះ ធារី បាននាំសង្សាររបស់ខ្លួនដើរកម្សាន្តនៅឆ្នេរសមុទ្រ ហើយថែមទាំងបង្រៀននាងនិយាយភាសារខ្មែរ និងថៃទៀតផង។ នេះបើយោងតាមវីដេអូរបស់ធារី បានបង្ហោះកាលពីម្សិលមិញនៅក្នុងគណនីហ្វេសប៊ុក។

វីដេអូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម  ហើយថែមទាំងទទួលបានការកោតសរសើរទៀតផង អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ៕

ដូច្នេះ បើចង់ដឹងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

https://www.facebook.com/thierrychanthabin/videos/1264997153614334/

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ