ដោយសារកាស៊ីណូ បានធ្វើអោយស្ត្រីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួន

សង្គមថ្ងៃអង្គារ៍ ទី19 ខែកញ្ញា ឆ្នាំ2017 ម៉ោង 11:49 នាទី ល្ងាច

ខេត្តព្រះសីហនុៈ MC.ស្ត្រីវ័យក្មេងម្នាក់ ត្រូវក្រុមភ្ញៀវទេសចរណ៏ជួយសង្គ្រោះបាន​ទាន់​ពេល​វេលា​នឹងបានបញ្ជូនមកសង្រ្គោះនៅគ្លីនិចឯកជនបន្ទាប់ពីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពី​១៨និង៣០ល្ងាចថ្ងៃទី១៩កញ្ញា​ឆ្នាំ២០១៧​នៅចំនុចផែរទេសចរណ៏ស្ថិតក្នុងក្រុមទី១៧ភូមិ០៤​សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

          យោងតាមសាក្សីដែលបានឃើញហេតុការណ៏បានអោយដឹងថា នៅវេលា​កើតហេតុ​គេស្ត្រីវ័យក្មេងម្នាក់ បានដើរឡើងមកលើផែរឆ្ពោះទៅចុងផែរផែរទេសចរណ៏ ហើយ​បាន​លោត​ទំលាក់ទឹកបន្សល់ទុកកាបូបដៃមួយនៅលើផែរដោយពុំដឹងមូលហេតុ ភ្លាមនោះក្រុមភ្ញៀវទេស​ចរណ៏រួមជាបុគ្គលិកទូកទេសចរណ៏ស្រែកឆោឡោ លោតចុះទឹកទៅជួយសង្គ្រោះភ្លាម​ដោយ​ពោងសុវត្តិភាពនៅលើផែរ រួចស្រង់មកលើគោកនឹងបញ្ជូនមកសង្គ្រោះបន្ទាន់ បានទាន់ពេល​វេលា។​ដោយ វ៉ើន កញ្ញា 

ហាមយកទៅផ្សព្វផ្សាយបន្តដោយការអនុញ្ញាត្តិ


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ