ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​សហការី​ និងសប្បុរស ជន នាំ​យក​បច្ច័យ និង ទេយ្យវត្ថុ ទៅប្រគេន​ព្រះសង្ឃ​កំពុង​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ឥន្ធញ្ញាណ ហៅវត្តក្រោម

សង្គមថ្ងៃអង្គារ៍ ទី19 ខែកញ្ញា ឆ្នាំ2017 ម៉ោង 2:09 នាទី ល្ងាច


ខេត្តព្រះសីហនុះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​ ត្រូវ​នឹង​ថ្ងៃទី​១​៤​កេីត​រោច​ ខែភទ្របទ​ ពុទ្ធ​សករាជ​ ២៥៦១​ជាវេន​កាន់​បិណ្ឌ​ទី១​៤​ នៃបុណ្យ​ភ្ជុំបិណ្ឌ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​សហការី​ និងសប្បុរស ជន នាំ​យក​បច្ច័យ និង ទេយ្យវត្ថុ ទៅប្រគេន​ព្រះសង្ឃ​កំពុង​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ឥន្ធញ្ញាណ ហៅវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុង​ព្រះសីហនុ​  ដេីម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ ជូន​ដល់​បុព្វការី​ជន​ និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​ និង​ ដេីម្បី​ប្រតិបត្តិ​តាម​បញ្ញត្តិ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ ។
  +ទេយ្យទាន​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ​មាន៖ អង្ករ​១០បាវ,​មី៥កេសធំ,​ត្រី​ខ​១​កេសធំ,​ទឹក​ក្រូច​៥​កេស,​ទឹក​បាកាស២កេស,​ទឹក​សុទ្ធ​៥​កេស,​ប្រេង​ឆា​២​ដប​ធំ,​តែ៥កញ្ចប់,​ ស្កសរ១បាវ ,​ទឹកត្រី​៥​យួរ​ ទឹក​ស៊ីអុីវ​៥​យួរ​ និង​សម្ភា​រ ជា​ច្រើន​មុខ​ទៀត​ ព្រម​ទាំង​បច្ច័យ​ ចំនួន​៣.៤៥០​ដុល្លា​ ​(បីពាន់បួនរយហាសិបដុល្លារ)​ និង​ ២.៦០០.០០០រៀល​ (ពីរ​លាន​ហុកសិប​ម៉ឺន​រៀល)​។


  តាម​ប្រសាសន៍​លោក​អាចារ្យ​វត្ត​បាន​ឲ្យ​ដឹង​ថា៖ នៅ​វត្ត​ឥន្ធញាណ​ ហៅវត្ត​ក្រោម​ ក្រុងព្រះសីហនុ​ មាន​ព្រះ​សង្ឃ​ជាសមណៈសិស្ស​ កំពុង​គង់​ស្នាក់​អាស្រ័យ​ ដេីម្បី​សិក្សា​រៀន​សូត្រ​ ធម៌​វិន័យ​ ប្រមាណ​ជាង​២​០​៣អង្គ​ ដែល​ជា​បន្ទុក​មួយ​ធំ​របស់​វត្ត​ សំរាប់​ចំណាយ​ធ្វេី​ចង្ហាន់​ប្រគេន​លោក​ប្រចាំថ្ងៃ​ផងដែរ ។
+បច្ចុប្បន្នកំពុងធ្វើការសាងសង់អគារសាលាបាលី​ នៅក្នុងបរិវេណវត្ត ដោយខ្វះខាតថវិកាជាច្រើន ។ ដោយមានសំណូមពរពីព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ បានឧត្ថម្ភថវិកាបន្ថែមចំនួន ៥០០ដុល្លា ទៀត​ សម្រាប់បង្ហើយប្លង់សេ សាលាបាលី 1សន្លឹក ​។
+សរុបថវិកាសម្រាប់សាងសង់ :
- ៣.៩៥០ ដុល្លា
- ២.៦០០.០០០ រៀល។ដោយ  វ៉ើន កញ្ញា

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ