ម៉ូតូបុកម៉ូតូរថយន្តមកពីក្រោយបុកស្លាប់01របួសធ្ងន់មួយ

សង្គមថ្ងៃអាទិត្យ ទី17 ខែកញ្ញា ឆ្នាំ2017 ម៉ោង 3:25 នាទី ល្ងាច

ស្រុកព្រៃនប់=វេលាម៉ោង២០និង៣០
នាទីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៧មានករណីគ្រោះថ្នាក់ចរាចរ០១ កើតឡើងលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូ១៨៤/ ១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រិយ៍ឃុំអណ្តូងថ្ម រវាងម៉ូ តូម៉ាកស្កូពី ពណ៌ ស ក្រហម គ្មានស្លាកលេខ ទិសដៅពី ភព ទៅ កស បើកបរដោយឈ្មោះ គឹម វិជ្ជា ភេទ ប្រុសអាយុ១៧ឆ្នាំ មានទីលំនៅចំនុចកើតហេតុ មកដល់ចំនុចខាងលើបានបុក ម៉ូតូ០១គ្រឿងទៀតក្នុងទិសដៅបញ្ច្រាស់ទិស គ្នាម៉ាកអ៊ែប្លែកពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរ ដោយឈ្មោះហែម រតនា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ/ឃុំ/ស្រុកព្រៃនប់ ហើយក៏មានរថយន្តមិនស្គាល់ម៉ាក (គេចបាត់)ទិសដៅមកពី ក ស បុកអូសម៉ូតូតាម ទ្រូងផ្លូវប្រវែងប្រមាណជា៥០ម៉ែត្របណ្តាលអោយ៖
១/ឈ្មោះហែម រតនា ស្លាប់ក្រោយពីបញ្ជូនមកដល់ពេទ្យ
២/ឈ្មោះគឹម វិជ្ជា រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅពេទ្យខេត្ត។វត្ថុតាងរក្សាទុកនៅ ន ប ស្រុក។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ