រថយន្ត4គ្រឿងបុកបន្តកន្ទុយគ្នាលើផ្លូវជាតិលេខ4

សង្គមថ្ងៃសៅរ៍ ទី09 ខែកញ្ញា ឆ្នាំ2017 ម៉ោង 3:01 នាទី ល្ងាច

ស្រុកព្រៃនប់=វេលា​ម៉ោង​១១និង៣៥នាទី ថ្ងៃទី​៩ខែ​កញ្ញា​​ ឆ្នាំ​ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរ ០១ កើតឡើង​លើដងផ្លូវជាតិលេខ៤ចន្លោះគីឡូ១៩៤/១៩៥ស្ថិតក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​​ ខេត្តព្រះសីហនុ។
វាងរថយន្តនិងរថយន្ត។
១/រថយន្តម៉ាកកាមរី បាឡែន០១គ្រឿង ពណ៌ទឹក មាស​ពាក់ស្លាកលេខភ្នំពេញ ២ AA ០៤៥៨ ទិសដៅពីភ្នំពេញ មក ព្រះសីហនុ បើកបរដោយ ឈ្មោះ ហួត បូរ៉ាភេទ​ប្រុស​ ៤៥ឆ្នាំមុខរបរមន្ត្រី សុរិយោដីស្រុកព្រៃនប់មានទីលំនៅភូមិ/ឃុំអូរ ឧកញ៉ាហេងស្រុកព្រៃនប់ មកដល់ចំនុចកើតហេតុបានបុកគូថរថយន្តក្រុង០១គ្រឿងពណ៌ ស្លាទុំលាយ ស ពាក់ស្លាកលេខសៀមរាប ៣A ១៤៦៥ អ្នកបើកបរមិនទាន់ផ្តល់អត្តសញ្ញាណ ហើយក៏មានរថយន្តក្រុង០១គ្រឿងទៀតពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ៣C ៧៩៩៧ អ្នកបើកបរ មិនទាន់ផ្តល់អត្តសញ្ញាណ មកបុកគូថរថយន្តបាឡែនខាងលើបន្ត។ ក្នុងហេតុការណ៍នេះមិន បណ្តាលអោយរងរបួសដល់មនុស្សទេ ។ដោយ សហការី


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ