យុវនារីម្នាក់ស្លាប់ដោយគាំងបេះដូងទាំងនៅវ័យក្មេង

សង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែកញ្ញា ឆ្នាំ2017 ម៉ោង 7:11 នាទី ល្ងាច

ខេត្តព្រះសីហនុះនៅវេលាម៉ោង​ 10:30នាទីថ្ងៃទី07 ខែកញ្ញាឆ្នាំ2017​​ នៅចំណុចផ្ទះលោកសួនឆឺយ ស្ថិតនៅភូមិសម្តេចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​​ ខេត្តព្រះសីហនុ។
មានករណីគាំងបេះដូងដួលស្លាប់ក្នុងបន្ទុប់​ ជនរងគ្រោះ​ ឈ្មោះ​ ធូ ស្រីហ៊ុច ភេទស្រីអាយុ​25ឆ្នាំ​ ស្នាក់នៅភូមិអំពិល​ជាំឃ្លាំង​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ៕
មូលហេតុ:ដោយជនរងគ្រោះពិការមួយចំហៀងខ្លូនហើយបានមកលេងផ្ទះកើតហេតុខាងលើចំនួន០៥ថ្ងៃ​មកហើយ។មុនកើតហេតុជនគ្រោះមុជទឹកហើយចូលផ្លាស់សម្លៀកបំពាក់ក្នុងបន្ទុប់ក៍ដួលស្លាប់តែម្ដង។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ​ ឈ្មោះ​ កែវ​ ណី​ ពេទ្យ​បង្អែក​ស្រុកកំពង់សិលា​និងសមត្ថកិច្ចប៉ូលីស​កោសល្យវិច័្ចយជនរងគ្រោះគាំងបេះដូងដួលខាំអណ្ដាតបណ្ដាលអោយស្លាប់។
បច្ចុប្បន្នសាកសពប្រគល់អោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕



ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ