អាសូរកម្មករទូកនេសាទ ជាប់ខ្សល់កណ្តាលសមុទ្រមានជំងឺជួយសង្គ្រោះពុំបាន

សង្គមថ្ងៃអាទិត្យ ទី16 ខែកក្កដា ឆ្នាំ2017 ម៉ោង 8:16 នាទី ល្ងាច

ខេត្តព្រះសីហនុៈបុរសជនជាតិវៀតណាមម្នាក់ បានបាត់បង់ជិវិតនៅកណ្តាលសមុទ្រ បន្ទាប់​ពី​មានអាការៈមិនស្រួល ខណះពេលចតទូកនៅចំនុចភ្លើងស៊ីញូ ក្នុងភូមិ កោះរ៉ុងសន្លឹម សង្កាត់​កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ។ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង០៩:៣០ នាទី​ព្រឹក។

ជុំវិញការស្លាប់ កម្មករទូកនេសាទជនជាតិវៀតណាមនេះ មន្ត្រីមូលដ្ឋាន បានអោយ​ដឹង​ថា​​នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៧ វេលាម៉ោង ០៩:៣០ នាទីព្រឹក កម្លាំងជំនាញបានទទួល ពត៌​មានថា នៅចំណុចភ្លើងស៊ីញូ ក្នុងភូមិ កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្ត​ព្រះ​សីហនុ មានករណីជនបរទេស ០១នាក់ (ស្លាប់នៅលើទូកនេសាទ) -ជនរងគ្រោះឈ្មោះ ឡេ មិនវាំង ភេទប្រុស សញ្ជាតិ វៀតណាម អាយុ ៣៣ឆ្នាំ មុខរបរកូនដៃទូកនេសាទតាមរៀបរាប់ពីឈ្មោះ ឡេ ម៉ាន់ហ្វា ភេទប្រុស សញ្ជាតិ វៀតណាម អាយុ ៤៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (ត្រូវជាបង ប្រុសរបស់សព)បានឲ្យដឹងថានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ពួកគាត់បានចេញទៅនេសាទដូចសព្វដង តែដោយសារខ្យល់ខ្លាំងពេក ក៏អែបទូកឈប់នៅចំណុច ភ្លើងស៊ីញូ ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្ត​ព្រះសីហនុ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៦:០០នាទីព្រឹក ពួក​គាត់​ឃើញជនរង គ្រោះ មានសភាពកន្ត្រាក់ដៃជើង បែកពពុះ មាត់ និងខាំអណ្តាត បានប្រហែល ១៥នាទី ក៏បានដាច់ខ្យល់ស្លាប់តែម្តង។

 បច្ចុប្បន្ន សាកសព ត្រូវបានដឹកយកមក រក្សាទុកជា​បណ្តោះអាសន្ននៅ​ឈាបន​ឋានវត្តឥន្ទញាណ(ហៅវត្តក្រោម)រងចាំការត្រួត ពិនិត្យពីគ្រូពេទ្យ និងជំនាញនៃការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រខេត្ត។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម