របួសធ្ងន់០២ក្នុងហេតុការណ៏……..

សង្គមថ្ងៃអាទិត្យ ទី09 ខែកក្កដា ឆ្នាំ2017 ម៉ោង 8:50 នាទី ព្រឹក

ខេត្តព្រះសីហនុៈកាលពី.ថ្ងៃទី០៨.០៧.២០១៧.វេលាម៉ោង ១៦.៤០នាទី មានករណីគ្រោះ​ថ្នាក់​​ចរាចរមួយកើតឡើង.រវាងម៉ូតូនិងម៉ូតូ.ស្ថិតក្នុងភូមិចំណោទ រាម.ឃុំបិតត្រាំង ស្រុកព្រៃនប់ ចន្លោះ​បង្គោលគីឡូមែត្រ២១១.២១២. ម៉ូតូម៉ាកសេ១២៥ ពណ័ខ្មៅ សេរី២០១៤ពាក់ស្លាក លេខpp១CE៣៣៤៩ជិះគ្នា០២នាក់ ក្នុងទិសដៅ បើកចេញពីភូមិពូធឿងឆ្លងផ្លូវថ្នល់មកភូមិ ចំណោទរាម ស្របពេលដែល ម៉ូតូម៉ាកសេ១២៥ ពណ័ខ្មៅសេរី២០០៧ពាក់ស្លាកលេខ ក្រុង ព្រះសីហនុ ១A៨៧៥៩ បើកបរពីក្រុងព្រះសីហនុ ទៅស្មាច់ដែងមកដល់ចំនុចកើតហេតុ ក៏បាន បុកគ្នាតែម្ដង.បណ្ដាលអោយ៖ ឈ្មោះស្ដើង ផាណា (ភាគីម៉ូតូ២០១៤)ភេទប្រុសអាយុ ២១ឆ្នាំ ស្នាក់នៅក្នុងរោងចក្រសាឡុង រងរបួសធ្ងន់. ឈ្មោះ អ៊ឹង សុផារា(ភាគីម៉ូតូ២០១៧) ភេទ ប្រុស អាយុ១៩ឆ្នាំ ទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ រងរបួសធ្ងន់.​បាក់​ថ្គាម ក្រោយកើតហេតុ នាក់ទាំង២ត្រូវបានបញ្ជូនន ទៅពេទ្យ៨៨៨ ក្រុងព្រះសីហនុ.រីឯម៉ូតូ​រក្សារ់ទុក នៅប៉ុស្តិ៍បិតត្រាំបណ្ដោះអាសន្ន.។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ