ឯកឧត្តមនាយឧត្តមនាវីទៀ វិញនិងលោកជំទាវនាំទេយ្យទានច្រើនមុខ រួមជាមួយបច្ចយ័ព្រម​ទាំងទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃ​ចំនួន​៥វត្តនៅក្នុងខេត្តព្រះសីហនុ

សង្គមថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2017 ម៉ោង 1:40 នាទី ល្ងាច

ខេត្តព្រះសីហនុៈទេយ្យទានច្រើនមុខ រួមជាមួយបច្ចយ័ព្រមទាំងទៀនព្រះវស្សា នាព្រឹកថ្ងៃទី៧​ខែ​កក្កដា២០១៧នេះ ត្រូវបានឯកឧត្តមនាយឧត្តម​នាវីទៀ វិញមេបញ្ជាការកងទព័ជើង​ទឹក​និងលោកជំទាវ បាននាំយកទៅប្រគេនព្រះសង្ឃ​ចំនួន​៥វត្តនៅក្នុងខេត្តព្រះសីហនុ។

ថ្លែងក្នុងឪកាសនោះឯកឧត្តមនាយឧត្តមនាវីទៀ វិញនិងលោកជំទាវ បានបញ្ជាក់ថា នៅពេលរដូវបុណ្យចូលព្រះវស្សាជិតចូលមកដល់ និងដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ឋសាសនា ក្រុមគ្រួសារ និង មន្ត្រីក្រោមឪវាទ បាននាំយកទៅប្រគេនព្រះសង្ឃ​ចំនួន​៥វត្តនៅក្នុងខេត្ត​ព្រះ​សី​​ហនុ ក្នុងពេលនេះរួមមានវត្តឥន្ទញ្ញាណនិងវត្តជោតញ្ញាណក្នុងក្រុងព្រះសីហនុ វត្តឧត្តម​វិ​ញ្ញារាមឃុំរាម វត្តអូរចំណារឃុំអូរឧកញ៉ហេងក្នុងស្រុកព្រៃ​នប់និងវត្តពោធិមានជយ័​ឃុំកំ​ពេញ​ក្នុងស្រុកស្ទឹងហាវ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ