ឪពុកម្តាយស្លាប់ចោលអស់ ដោយគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកកូនស្រីភ្លោះតូច២នាក់ អោយនៅកំព្រា.!

សង្គមថ្ងៃសៅរ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 10:38 នាទី ល្ងាច

ក្រុងព្រះសីហនុ​៖ (ព័ត៌មានបន្ថែម) អាណិតខ្លោចចិត្តបុរសស្ត្រី២នាក់ប្តីប្រពន្ធ ភាគីខាងម៉ូតូ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោងជាង១២យប់អាធ្រាត្រថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខរោងចក្រក្រោន ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ដាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក LEXUS 400h ពណ៌ ស គ្មានផ្លាកលេខ មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ-ក្រហម គ្មានផ្លាកលេខ ជិះឌុបគ្នា ០២នាក់ប្តីប្រពន្ធ មានទិសដៅស្របគ្នា បណ្តាលឲ្យស្ត្រីជាប្រពន្ធ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តីរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

របាយការណ៍សមត្ថកិច្ចបន្ថែមថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចរហូតដល់ហួសរោងចក្រញ៉ូវស្តា រួចចតទុករថយន្តចោល រត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ។

សូមបញ្ជាក់ថា ជនរងពីរនាក់ប្តី ប្រពន្ធដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានបន្សល់ទុកកូនស្រីភ្លោះ២នាក់ ក្លាយជាកូនកំព្រាឳពុក ម្តាយទាំងវយ័ក្មេង មានទីលំនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម