លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ព្រះសីហនុ បានអញ្ជើញនាំយកសម្ភារៈសំណង់មួយចំនួនជូនដល់សាលាបឋមសិក្សាអូរត្រេះចាស់

សង្គមថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 7:38 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ នារសៀលថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ព្រះសីហនុ ក្នុងនាមក្រុមការងារយុវជនគណៈបក្សប្រជាជនខេត្ត បានអញ្ជើញនាំយកសម្ភារៈសំណង់មួយចំនួនជូនដល់សាលាបឋមសិក្សាអូរត្រេះចាស់ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចូលរួមផងដែរ ក្នុងការប្រគល់ ថវិកាបន្ថែមមួយចំនួនទៀត សម្រាប់ដំណើរការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ក្នុងសាលា បន្ទាប់ពីលោកឧកញ៉ាបានឧបត្ថម្ភរង្វង់មូលខឿន សួនច្បារនិងដងទង់ជាតិ ជូនដល់សាលាបឋមសិក្សាអូរត្រេះចាស់កន្លងមក ។

លោកនាយកសាលាមានប្រសាសន៍ថា ជាបន្តបន្ទាប់មកនេះ តាមការស្នើសុំពីលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាអូត្រេះទទួលបានការឧបត្ថម្ភពីឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំយុវជននិងកីឡាខេត្ត ព្រមទាំងសប្បុរសជន លើការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ក្នុងសាលា ដូចជាប្រកដំបូលអាគារសិក្សាដែលរងការខូចខាត និងការចាក់សាបក្នុងទីធ្លាសាលាជាដើម ហើយនៅថ្ងៃនេះ ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកម៉ាង សុីណេត និងលោកឧកញ៉ា ទៀ វិចិត្រក៍បានអញ្ជើញមកដោយផ្ទាល់ ផ្តល់ជំនួយមួយចំនួនបន្ថែមទៀតដល់សាលា។

ក្នុងនាមលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស លោកនាយកសាលាបានគោរពថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់សាលា ទុកជាប្រយោជន៍សាធារណៈ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម